ភ្នំពេញៈ លោក ភូ លីវុឌ្ឍ ជនជាតិខ្មែរដែលធ្លាប់ឈរឈ្មោះជា បេក្ខជន ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំប្រទេសថៃ ក្នុងអំឡុង
ឆ្នាំ២០១៧ បានសរសេរនៅលើ បណ្តាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នេះថា គិតត្រឹមដើមសប្តាហ៍
ទី២ ខែសីហា ឆ្នាំ២០២៥ នេះ ថៃ មានលុយតម្កល់ក្នុង ធនាគារសហរដ្ឋអាម៉េរិក និងធនាគារសម្ពន្ធមិត្តចំនួន២៦៥,៦២ពាន់
លានដុល្លារ សហរដ្ឋអាម៉េរិក ( $ 265.62 Billions ) គ្រប់គ្រាន់ល្មមនឹងសងការខូចខាតដែល ថៃ បានឈ្លានពាន កម្ពុជា ក្នុង
ខែកក្កដា ឆ្នាំ២០២៥ មុននេះ។
បើតាមលោក ភូ លីវុឌ្ឍ សំណងទាំងនោះរួមមាន ៖
១- ជួសជុលប្រាសាទបេតិកភណ្ឌពិភពលោក វត្តអារាម សាលារៀន ផ្ទះសម្បែងប្រជាជន។
២- អាជីវកម្មដែលបានខូចខាត។
៣- ព្យាបាលរបួស ជំងឺផ្សេងៗ ដែលបង្កឡើងដោយការឈ្លានពាន ជាពិសេសជំងឺចិត្តជូនដល់ ប្រជាជនកម្ពុជា ២០នាក់ដែល
ថៃ បានចូលមកចាប់ខ្លួនក្រោយបទឈប់បាញ់បានចូលជាធរមាន។
ការទារសំណងនេះគឺដើម្បីបង្ហាញទៅពិភពលោកថា កម្ពុជា មិនមែនជាប្រទេសដែលងាយស្រួលឈ្លានពាននោះទេ ហើយក៏
ជាសារជូនទៅ អ្នកនយោបាយថៃ ទាំងអស់ថា ការបង្វែ បញ្ហាផ្ទៃក្នុងថៃ មក ព្រំដែនកម្ពុជា មានតម្លៃថ្លៃណាស់ ហើយមិនគួរ
លេងទៀតទេ៕

