ដោយៈ បាយ៉ង់
កំពតៈ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅ ស្រុកដងទង់ ខែត្រកំពត មួយចំនួនភ្ញាក់ផ្អើល និងមានចម្ងល់តែគ្មានចម្លើយ
ខណៈរដ្ឋបាល ស្រុកដងទង់ វាយរបងថ្មព័ទ្ធជុំវិញសាលាស្រុកចោលរួចធ្វើរបងថ្មីដែលរបងចាស់វាមិនទាន់ទ្រុឌទ្រោមនៅឡើយទេ។
តើលុយធ្វើរបងថ្មីជារបស់នរណា ? លុយលោកចៅហ្វាយស្រុកថ្មី ? លុយសប្បុរសជន ឬលុយរដ្ឋ ?
សាលា ស្រុកដងទង់ មានផ្ទៃដីប្រមាណជាពីរហិកតាដែលមានរបងថ្មព័ទ្ធជុំវិញប្រមាណជា៤០០ម៉ែត្រ មានកម្ពស់ប្រហែល មួយម៉ែត្រ
កន្លះ។ របងថ្មនេះដែលសាងសង់ព័ទ្ធជុំវិញមិនទាន់បានមួយអាណត្តិរបស់អភិបាលស្រុកមួយផង តែត្រូវបានអភិបាលស្រុកថ្មី លោក
គឹម បូណា វាយកម្ទេចចោលដើម្បីសាងសង់ថ្មី។
ការវាយកម្ទេចរបងថ្មចាស់ដើម្បីសាងសង់របងថ្មថ្មីនេះគេពុំទាន់ដឹងថា ជាការចាយវាយថវិកាជាតិ ឬថវិកាសប្បុរសជន មន្ត្រីរាជការជុំ
វិញសាលាស្រុកនៅឡើយទេ។ ប្រជាពលរដ្ឋមើលឃើញថា របងថ្មនោះ នៅសភាពធម្មតាមិនទាន់មានការទ្រុឌទ្រោម ឬដួលរលំនោះ
ឡើយ។ តើហេតុអ្វីក៏រដ្ឋបាលសាលាស្រុកវាយកម្ទេចចោលទៅវិញ ?
អភិបាល ខែត្រកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ពុំមានប្រសាសន៍ប្រាប់អំពីមូលហេតុ នៃការវាយរបងថ្មខាងលើ និងអំពីថវិកានៃការ
ត្រូវចំណាយនោះឡើយ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ តាមប្រព័ន្ធតេឡេក្រាម។ ប៉ុន្តែ ឯកឧត្តម មានប្រសាសន៍ណែនាំអ្នក
កាសែតដោយតន់ភ្លន់ថា « ប្អូន ! ថ្ងៃក្រោយបើប្រជាពលរដ្ឋឆ្ងល់ ហើយប្រាប់ទៅប្អូនសូមប្អូនប្រាប់ប្រជាពលរដ្ឋថា សូមតេទៅបងចៅ
ហ្វាយខែត្រវិញ។ ព្រោះបងចៅហ្វាយខែត្រទើបគាត់ដឹងច្បាស់ យល់ទេ ? បើចម្ងល់អីចឹងៗ សូមឱ្យប្រជាពលរដ្ឋតេមកបង »។

ចំណែកអភិបាល ស្រុកដងទង់ លោក គឹម បូណា គេពុំអាចសុំការបញ្ជាក់អំពីមូលហេតុ នៃការវាយរបងថ្មជុំសាលា ស្រុកដងទង់ ខាង
លើបានទេ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ តាមប្រព័ន្ធតេឡេក្រាម។
នៅពេលសំណួរតាមប្រព័ន្ធតេឡេកាមថា តើរបងថ្មព័ទ្ធជុំវិញសាលា ស្រុកដងទង់ បានសាងសង់ក្នុងអាណត្តិលោកឬ ? ហើយចំណា
យអស់ថវិកាប៉ុន្មាន ? លោក ស៊ីវ ផេង អតីតអភិបាល ស្រុកដងទង់ ដែលសព្វថ្ងៃជា អភិបាលរង ខែត្រកំពត មិនឆ្លើយតបឡើយលោក
គ្រាន់តែចូលអានសំណួរតែប៉ុណ្ណោះ។
លោក សុខ សប្បាយ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់បានសំដែងការមិនសប្បាយចិត្តខណៈពេលឃើញរដ្ឋបាល ស្រុកដងទង់ វាយរបង
ថ្មចាស់ចោលសាងសង់របងថ្មថ្មី។ ព្រោះគាត់មើលឃើញថា របងនេះនៅរឹងមាំមិនទាន់មានសភាពទ្រុឌទ្រោម ហើយមិនទាន់ទាំងដួល
រលំនៅឡើយ។ លោកបន្តថា « ខ្ញុំយល់ឃើញថា ការដែលសាលា ស្រុកដងទង់ ធ្វើដូច្នេះជាការចាយវាយលុយរដ្ឋ និងលុយប្រជាពល
រដ្ឋមិនត្រឹមត្រូវ »។
បើតាម មន្ត្រីរាជការម្នាក់ សុំមិនបង្ហាញឈ្មោះបានបញ្ជាក់ប្រាប់អង្គភាពយើងកាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ថា បើតាម
បទពិសោធន៍ក្រុមមន្ត្រីរាជការដែលច្នៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះមានកន្លែងខ្លះវាយតែពាក់កណ្ដាលហើយសាងសង់បន្តប៉ុន្តែ
នៅក្នុងគម្រោងគេធ្វើឯកសារតម្លៃពេញ។ ដូច្នេះបើបងចង់តាមដានគឺ អាចតាមដានទៅលើឯកសារផែនការ នៃការសាងសង់ទើបដឹង
រឿងច្បាស់លាស់។
គួររំលឹកថា របងថ្មចាស់ដែលជាស្នាដៃរបស់អតីតអភិបាលស្រុកលោក ស៊ីវ ផេង បានសាងសង់នោះបានប្រហែលជា១អាណត្តិត្រូវ
បានលោកអភិបាលស្រុកថ្មីវាយកម្ទេចចោលអស់។ បើអាណត្តិចៅហ្វាយស្រុកមួយវាយរបងថ្មចោលម្ដងៗ តើនឹងត្រូវចំណាយថវិកា
ជាតិអស់ប៉ុន្មានទៅ ? តើវាជារឿងសាមញ្ញ ឬ ជារឿងចម្លែក ? ៕




