ដោយៈ ធិបតី
ភ្នំពេញៈ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យបណ្តេញ មន្ត្រីការិយា
ល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន៣នាក់ចេញពី ក្របខណ្ឌនគរបាលជាតិ ដោយ
សារ ល្មើសបទវិន័យនគរបាល ក្នុងរឿងដកហូតយក ម៉េម៉ូរី ពីម្ចាស់រថយន្តឡិចស៊ិស ៣០០ ដែលធ្វើតាមបញ្ហាមេចរាចរ។ ករណីកាត់ ឈ្មោះចេញពីក្របខណ្ឌរដ្ឋនេះ គឺធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។
មន្ត្រីការិយាល័យនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ ចំនួន៣នាក់បំពេញភារកិច្ច ល្មើសបទវិន័យនគរបាលជាតិ នោះ
ពួកគេឈរជើងនៅគោលដៅ ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបានចូលទៅដកហូត ម៉េម៉ូរី ពីរថយន្តឡិចស៊ិស
៣០០ បើកបរមិនគោរពច្បាប់ចរាចរ កាលពីចុង ឆ្នាំ២០២៤។ ប៉ូលិសទាំង៣នាក់ ត្រូវដកមកបញ្ឈរជើងមួយរយៈពេល ហើយ
ឥឡូវត្រូវ ក្រសួងមហាផ្ទៃ សម្រេចបណ្តេញចេញពី «ក្របខណ្ឌនគរបាលជាតិ»។ នគរបាលទាំង៣នាក់នេះ គឺពួកគេធ្វើតាម
បញ្ជាលោក ខាន់ សារឿន ប្រធានការិយាល័យនគរបាលចរាចរជើងគោក។ ក៏ប៉ុន្តែមេចរាចររូបនេះ មិនត្រូវបានទទួលរងនូវ
វិន័យអ្វីនោះទេ បែរជារងគ្រោះតែកូនចៅថ្នាក់ក្រោមៗទៅវិញ ?

នគរបាលទាំង៣នាក់ដែលបានបណ្ដេញចេញពីក្របខណ្ឌរួមមាន លោកអនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ អត្តលេខ ៨៣
០៦៩ នាយរងផ្នែក។ លោកអនុសេនីយ៍ឯក ម៉ន សារ៉ន អត្តលេខ ១៦១០៣ មន្ត្រី (ជិតចូលនិវត្ត) និងលោកអនុសេនីយ៍ឯក
ឈន តុលា អត្តលេខ ៨២១៨៨ ជាមន្ត្រី។ ពួកគេចូលបម្រើការងារប៉ូលិសក្នុងម្នាក់ៗយ៉ាងតិចជិត១០ឆ្នាំ។
រាល់មន្ត្រីនគរបាល ដែលបានបំពេញភារកិច្ច អនុវត្តការងារគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវនគរបាលជាតិ គឺត្រូវអនុវត្ត
ក្រោមរូបភាពកម្រិតកំហុសឆ្គងដូចជា ការអប់រំ និងធ្វើកិច្ចសន្យា, ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន, ការចេញលិ
ខិតព្រមានលើកទី១, ការកាត់បន្ថយឋាន្តរស័ក្តិដកហូតមុខដំណែង ឬផ្ទេរភារកិច្ច និងការបណ្តេញចេញពី ក្របខណ្ឌនគរ
បាលជាតិកម្ពុជា។

យោងតាម មន្ត្រីនគរបាលចរាចរភ្នំពេញ ម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ថា
ការដកហូត ឬ បណ្ដេញនគរបាលចំនួន៣នាក់ចេញពី ក្របខណ្ឌនគរបាលជាតិ គឺពួកគេធ្វើអ្វីៗតាមបញ្ជាលោក ខាន់ សារឿន ប្រធានការិយាល័យនគរបាលចរាចរ រាជធានីភ្នំពេញ។ ព្រោះរឿងអនុវត្តច្បាប់ចរាចរជើងគោក កូនចៅថ្នាក់ក្រោមតែងតែរាយ
ការណ៍ទៅឱ្យមេលើ និងធ្វើតាមបទបញ្ជាមេមុននឹងធ្វើអ្វីមួយ។ ហេតុអ្វីអ្នកទទួលខុសត្រូវធំបែរជារួចខ្លួន ? រីឯកូនចៅថ្នាក់
ក្រោមៗជាអ្នករងគ្រោះទៅវិញ ?
ប្រភពដដែលបានទទូចស្នើសុំទៅថ្នាក់ដឹក ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក៏ដូចជា ក្រសួងមហាផ្ទៃ សូមមេត្តាពន្លាត
ដែនសមត្ថកិច្ច បើកការស៊ើបអង្គេតទៅលើលោក ខាន់ សារឿន ប្រធានការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ
ផង ពីព្រោះនគរបាលទាំង៣នាក់ គឺធ្វើតាមតែបញ្ជាមេលើតែប៉ុណ្ណោះ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានបដិសេធទៅ
នឹងប្រភពខាងលើថា ការនិយាយនោះគ្មានប្រភពច្បាស់លាស់ យើងមិនអាចទទួលយកបានទេ។ អ្វីដែលយើងធ្វើនេះ គឺអនុ
វត្តទៅតាមការជាក់ស្ដែង មានការស្រាវជ្រាវស៊ើបអង្គេតច្បាស់លាស់។
លោក ខាន់ សារឿន មេប៉ូលិសចរាចរជើងគោកភ្នំពេញ បានចូលកាន់ដំណែងជំនួសលោក ដេ ម៉ៅ ដែលមានរឿងអាស្រូវ
ច្រើនក៏បានផ្លាស់ប្តូរទៅកន្លែងថ្មី។ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ លោក ខាន់ សារឿន បានរុញសំណួរ អ្នកសារព័ត៌
មានយើងឱ្យសួរទៅលោក សំ វិច្ឆិកា អ្នកនាំពាក្យវិញ ពីព្រោះលោករវល់…។

សាច់ញាតិប៉ូលិសទាំង៣នាក់ដែល ក្រសួងមហាផ្ទៃ បណ្ដេញចេញពីក្របខណ្ឌ លើកឡើងថា ពួកគេទាំង៣នាក់មិនហ៊ាននិ
យាយការពិតប្រាប់ថ្នាក់ដឹកនាំនោះទេគឺការពារកិត្តិយសមេ។ ពួកគេមិននឹកស្មានថា រឿងនេះឈានដល់ការកាត់ឈ្មោះចេញ
ពីក្របខណ្ឌរដ្ឋឡើយ។ ពីព្រោះការដកយក ម៉េម៉ូរី និងយករថយន្តទៅកាន់ ការិយាល័យនគរបាលចរាចរជើងគោក គឺពួកគេធ្វើ ទៅតាមបញ្ជារបស់មេ…។
គួរបញ្ជាក់ថា ករណីដកមុខដំណែង ឬ បណ្ដេញចេញពី ក្របខណ្ឌនគរបាល នេះមានមនុស្សមួយចំនួនបានយល់ច្រឡំថាដក
ដំណែង ក្រុមប៉ូលិសចរាចរ នេះបន្ទាប់ពី ចាប់ផាកពិន័យជនជាតិ ឥណ្ឌូនេស៊ី បើកបររថយន្តល្មើសច្បាប់នៅមុខរ៉ារថភ្លើង។
ក៏ប៉ុន្តែប៉ូលិសទាំង៣នាក់ដែលក្រសួងបណ្ដេញចេញពីក្របខណ្ឌ គឺជារឿងកើតឡើងតាំងពីចុង ឆ្នាំ២០២៤ នៅស្ពានអាកាស
ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយវាជាករណីដកយក ម៉េម៉ូរីពីរថយន្តឡិចស៊ិស៣០០ ការបើកបរមិនគោរពច្បាប់ចរាចរ នា ពេលកន្លងទៅ៕


