ដោយៈ ធិបតី
កំពតៈ លោក ជួប ចំរើន ប្រធានសាខាគយ និងរដ្ឋាករ ខែត្រកំពត ត្រូវបានក្រុមឈ្មួញរកស៊ីលើកឡើងកាលពីព្រឹកថ្ងៃទី៧
ខែកក្កដា ឆ្នាំ២០២៥ ថា លោកមេគយខែត្រដាក់ពង្រាយមន្រ្តីគយ និងជនស៊ីវិលជាច្រើនកន្លែងដើម្បីគាបយកលុយពីក្រុម
ឈ្មួញរកស៊ីតូចធំដឹកជញ្ជូនបន្លែផ្លែឈើ និងទំនិញគ្រប់ប្រភេទមកពីវៀតណាមចូលកម្ពុជា។ ទង្វើមន្ត្រីគយរូបនោះគឺគេចា
ត់ទុកថា បានបើកដៃឲ្យឈ្មួញនាំ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាម ច្រកព្រែកចាក ច្រកតន់ហន់ និងដែនលំហ
សមុទ្រ។
ប្រភពដដែលបន្តទៀតថា សព្វថ្ងៃមានមន្ត្រីគយម្នាក់ជាមនុស្សជំនិតរបស់លោក ជួប ចំរើន គឺឈ្មោះ សារឿន កំពុងតែដើរ
ធ្វើសកម្មភាពបង្កព្យុះភ្លៀងគ្រប់កន្លែង តាមតំបន់ព្រំដែន និងតាមផ្លូវជាតិនានាក្នុង ខែត្រកំពត ដើម្បីប្រមូលលុយពីឈ្មួញ
រកស៊ីតូចធំដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន។

លោក ជួប ចំរើន មេគយ ខែត្រកំពត ត្រូវបានមន្ត្រីគយមួយចំនួនក្នុងខែត្រនេះបើកកកាយជាបន្តបន្ទាប់ដើម្បីជាការផ្ដល់
ព័ត៌មានដល់លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹង និងចាត់វិធានការទប់ស្កាត់។ លោក ជួប
ចំរើន បន្ទាប់ពីទទួលបានតំណែងថ្មីៗជា ប្រធានសាខាគយ និងរដ្ឋាករ ខែត្រកំពត មកមានឈ្មោះល្បីល្បាញគប់គិតបើក
ដៃឲ្យក្រុមឈ្មួញចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ កាន់តែច្រើនឡើង ដើម្បីស្រង់ដើមដែលទើបចូលកាន់ដំ
ណែងថ្មី។
ប្រភពពីមន្ត្រីគយម្នាក់ទៀតនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងដោយត្រង់ថា បើគ្មានការគប់គិត
បើកដៃពី មន្ត្រីគយធំៗនៅថ្នាក់លើនោះទេគឺលោក ជួប ចំរើន មេសាខាគយខែត្រ មិនហ៊ានធ្វើអ្វីតាមអំពើចិត្តឡើយ។

ចំណែកមន្ត្រីគយម្នាក់ធ្លាប់បម្រើការនៅ សាខាគយ និងរដ្ឋាករ ខែត្រកោះកុង បានឱ្យដឹងថា ប្រធានសាខាគយខែត្រមាន
សិទ្ធិដាក់ភ្នាក់ងារសម្រាប់ឃ្លាំមើលការអនុវត្តច្បាប់នៅតាម ការិយាល័យគយ ទូទាំងខែត្របាន ហើយបើសិនជាទំនិញ
នោះមានភាពមិនប្រក្រតី សាខាគយខែត្រ មានសិទ្ធិចុះចាប់ខណៈទំនិញឆ្លងផុតពីកន្លែង ច្រកការិយាល័យគយ នៅតាម
តំបន់ព្រំដែន។
ចំណែកឯបុរសម្នាក់ជាអ្នកដឹកទំនិញចេញតាម ច្រកទ្វារអន្តរជាតិខាងលើបានរអ៊ូរទាំថា មន្ត្រីនៅ ច្រកទ្វារអន្តរជាតិព្រែក
ចាក និងតន់ហន់ បង់លុយតិចតួចទេ។ ប៉ុន្តែចៃគយ ដែលដាក់ប៉ុស្តិ៍ចាំយកលុយវិញគឺថ្លៃហួសហេតុ។ តើហេតុដូចម្តេច
បានជាមាន ចៃគយ អីចឹង ?

មេសាខាគយ និងរដ្ឋាករ ខែត្រកំពត លោក ជួប ចំរើន នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពយើងមិនអាចទាក់
ទងសុំការបំភ្លឺបានទេជុំវិញការចោទប្រកាន់ខាងលើនោះ។
គួរបញ្ជាក់ថា លោក ជួប ចំរើន ប្រធានសាខាគយ និងរដ្ឋាករ ខែត្រកំពត ចាប់តាំងពីមកកាន់ដំណែងថ្មីនេះមក គឺបាន
ប្រហែលជាងមួយឆ្នាំហើយគឺតែងតែមានរឿងអាស្រូវរហូត…៕







