អេស៊ីយូបានឃាត់ខ្លួនលោក គ្រី​ សីហា ព្រះរាជអាជ្ញារង ខែត្រពោធិ៍សាត់

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន ព្រះរាជអាជ្ញារង ខែត្រពោធិ៍សាត់ លោក គ្រី សីហា បន្ទាប់ពី
មានការស៊ើបអង្គេតរកឃើញភស្តុតាង និងស្ដាប់ចម្លើយជនសង្ស័យមានលក្ខណៈស៊ីចង្វាក់គ្នាគ្រប់គ្រាន់ដែល ព្រះរាជអាជ្ញា
រង រូបនេះទទួលប្រាក់សំណូកពី មេការអនឡាញ ( Online Scam ) ដើម្បីដោះមនុស្សចំនួន៥នាក់ មានបុរសជនជាតិចិន
ម្នាក់ និងស្ត្រីវៀតណាម៤នាក់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើពួកគេស្ថិតនៅ ឃុំថ្មដា ស្រុកវាលវែង ខែត្រពោធិ៍សាត់។

សមត្ថកិច្ចបានឃាត់ខ្លួនលោក គ្រី សីហា នៅវេលាម៉ោង៩៖៤៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៥ ក្នុងករណីលួចដោះ
លេងជនសង្ស័យចំនួន៥នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងនោះនៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបអំពើឆ
បោកតាមអនឡាញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុកលួយ ជាអ្នកដឹកនាំការស៊ើបអង្កេតរឿងនេះដោយផ្ទាល់។
លោកបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅ ខែត្រពោធិ៍សាត់ ភ្លាមៗនៅពេលអធ្រាត្រកាល
ថ្ងៃទី១៦​ ខែកក្កដា ហើយនៅថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេត នៃអង្គភាពប្រឆាំងពុកលួយ ក៏បាន
ចុះទៅស្រាវជ្រាវប្រមូលយកភស្តុតាងដល់ទីកន្លែង ឃុំថ្មដា ស្រុកវាលវែង។

អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ អង្គភាពប្រឆាំងអំពើពុករលួយ លោក ហ៊ូ ស្ថាបនា ប្រធានក្រុមស៊ើបអង្កេត
ករណីខាងលើនេះ។ លោកបានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀតរហូតដល់រកឃើញមានប
ន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពី ប្រធានអង្គភាព ធ្វើការឃាត់ខ្លួនលោក គ្រី សីហា តែម្ដង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានសម្រេច
ផ្អាកបណ្តោះអាសន្ននូវមុខងារលោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខែត្រពោធិ៍សាត់ ដើម្បីបើកផ្លូវ
ឱ្យ ក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភអំណា
ចក្នុងការដោះលែងជនសង្ស័យដែលបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ៕