ពលរដ្ឋទទូចស្នើសុំឱ្យអេស៊ីយូនិងអគ្គគយបើកការស៊ើបអង្គេតអំពើពុករលួយរបស់លោក ម៉ៅ សាន់សូណា អនុគយកោះកុង

កោះកុងៈ ​អនុប្រធាន​សាខា​គយ និង​រដ្ឋាករ​ ខែត្រកោះកុង ត្រូវបាន អាជីវករអ្នករកស៊ីដឹកអ៊ីវ៉ាន់នាំគ្នាបញ្ចេញឯកសារឲ្យ អ្នកកា
សែតដោយ លោកអនុប្រធានគយរូបនេះ ទាមទារប្រាក់ពួកគាត់ច្រើនលើសលប់ពេក។ រឿងរ៉ាវនេះ កើតមានឡើងនៅចំណុច
ផ្លូវជាតិលេខ៤៨ ស្ថិតក្នុង ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខែត្រកោះកុង។

អ្នករកស៊ីដឹកទំនិញទាំងនោះលើកឡើងថា ពួកគាត់ស៊ីឈ្នួលដឹកទំនិញ និងគ្រឿងសមុទ្រឱ្យគេបន្តិចបន្តួចសោះបែរជា មន្ត្រី
គយរូបនោះទាមទារប្រាក់ច្រើនហួសកម្រិតដោយគិតមួយជើងពីរម៉ឺនរៀល។ បើឲ្យតែ១៥០០០រៀលក៏មន្ត្រីរូបនោះមិនព្រម
យកដែរ។

ការបង្ហាញពីភាពមិនប្រក្រតី នៃការប្រមូលពន្ធរបស់មន្ត្រីរូបនេះ បានបែកធ្លាយដោយសារតែលោក ម៉ៅ សាន់សូណា អនុប្រ
ធាន​សាខា​គយ និង​រដ្ឋាករ​ ខែត្រកោះកុង បានចាប់រយន្ត១គ្រឿងដែលបានដឹកទំនិញមួយចំនួន ហើយទារលុយពីប្រជាពល
រដ្ឋចំនួន១៥០០ដុល្លារអាម៉េរិក ដោយសន្យាថា នឹងដោះលែងរថយន្តដឹកទំនិញនោះមកវិញ។ ពួកគាត់ទទូចស្នើសុំឱ្យ អង្គភាព
ប្រឆាំងអំពើពុករលួយ (អេស៊ីយូ.ACU) និងលោក គុណ ញឹម អគ្គគយនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាបើកការ
ស៊ើបអង្គេតឯករាជ្យនៃអំពើពុករលួយរបស់លោក ម៉ៅ សាន់សូណា នេះផង។  

ដោយឡែកប្រជាពលរដ្ឋរូបនោះ បានសម្របសម្រួលបង់ប្រាក់ឱ្យ អនុប្រធានគយ កោះកុង ត្រឹមតែចំនួន៣០០ដុល្លារអាម៉េរិក
ប៉ុណ្ណោះដែលជាថ្នូរដើម្បីបានយករថយន្តមកប្រកបការងាររកស៊ីធម្មតាវិញ។ ក៏ប៉ុន្តែមន្ត្រីរូបនោះបែរជាដោះលែងតែរថយន្ត រីឯ
អ៊ីវ៉ាន់ឬទំនិញផ្សេងៗទៀតត្រូវបានមន្ត្រីគយរូបនោះដកហូតទុកទាំងអស់។

ក្រោយពីមាន អ្នកកាសែតឆាត និងខលសួរនាំអំពីរឿងរ៉ាវខាងលើនេះលោក ម៉ៅ សាន់សូណា បានខឹងសម្បារនឹងបុរសរូប
នោះជាខ្លាំងព្រោះតែខ្លាចបែកការណ៍អំពើពុករលួយរបស់ខ្លួន រួចក៏ខលទូរស័ព្ទទៅគំរាមថា នឹងរាយការណ៍ទៅកាន់មេកង
របស់គាត់ដើម្បីចុះឆែកឆេរអ៊ីវ៉ាន់ផ្សេងៗនៅផ្ទះរបស់បុរសម្នាក់នោះថែមទៀតផង។

អ្នកនាំពាក្យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក សែ សុឃន អង្គភាពយើងមិនអាចធ្វើការទំនាក់ទំនងដើម្បីសួរនាំ
បាននោះទេ ដោយសារផ្ញើតាមប្រព័ន្ធអេឡិចត្រូនិចតេឡេក្រាម កាលពីថ្ងៃទី១៦ ខែសីហា មិនមានអ្នកចូលមើលឡើយ។

លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រកោះកុង លោកមិនបានឆ្លើយតបអ្វីច្រើនជាមួយ នឹងអ្នកកាសែតទេ គ្រាន់
តែលោកសុំលេខទូរស័ព្ទរបស់ អ្នកកាសែត ដើម្បីឲ្យ អនុប្រធានសាខាគយរបស់លោក ធ្វើការទំនាក់ទំនងទៅដើម្បីធ្វើការ
បកស្រាយជូន…។

យោងប្រភព​ពី​ពលរដ្ឋ ដែលបានឆ្លើយឆ្លងគ្នាតាមប្រព័ន្ធលេខទូរស័ព្ទជាមួយលោក ម៉ៅ សាន់សូណា និងវិក័យបត្របង់ប្រាក់
តាមប្រព័ន្ធធនាគារចំនួន៣០០ដុល្លារអាម៉េរិក ជាមួយនឹងថ្នូរការដោះលែងរថយន្តជូនគាត់មកវិញ។

ម្ចាស់ករណីលោក ម៉ៅ សាន់សូ​ណា អនុប្រធានសាខា​គយ​ ​ខែត្រកោះកុង​ អង្គភាពយើងមិនអាចធ្វើការទំនាក់ទំនងសុំការ
បកស្រាយបានទេកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ លោកកាន់ទូរស័ព្ទលេខ ០៩៧ ៩៥៥ ៦៦៦៦ បានឆ្លើយ
បំពានការពិតថា គាត់មិននៅទេ។ គាត់បានទៅក្រៅជាមួយមិត្តភក្ដិហើយ…។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ និងអាជីវករ ដែលរកស៊ីដឹកអ៊ីវ៉ាន់ទាំងនោះសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ដំណឹងនេះ នឹងឮ
ទៅដល់លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបើកការស៊ើបអង្គេតស្រាវជ្រាវ និងចាត់ការទៅលើ
លោក ម៉ៅ សាន់សូណា ទៅតាមវិធានការផ្លូវច្បាប់៕