បណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា បាននាំយកអំណោយជាច្រើនមុខជូន​វីរកងទ័ពការពារព្រំដែនស្រុកអូរជ្រៅ

បន្ទាយមានជ័យៈ លោកបណ្ឌិត ភីតថឺ លី និងលោកស្រី ឆាយ លីណា ព្រមទាំងបុត្រាបុត្រី បានចែករំលែកនូវសេចក្តីស្រឡាញ់ដល់បងប្អន
វីរកងទ័ពជួរមុខ ដែលឈរជើងការពារបូរណភាពទឹកដីនៃកម្ពុជាគឺបាននាំយកអំណោយជាច្រើនប្រភេទជូនកងកម្លាំងជួរមុខស្ថិត
នៅ ភូមិព្រៃចាន់ និង ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខែត្របន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

លោកបណ្ឌិត បាននាំយកអំណោយផ្ទាល់ខ្លួនជាច្រើនមុខជូនដល់ វីរកងទ័ពការពារព្រំដែនកម្ពុជានៃយើងមានដូចជា ទឹកសុទ្ធជាច្រើន
កេស អង្ករជាច្រើនបាវ និងថវិកា ដើម្បីគាំទ្រនូវភាពដ៏អង់អាចក្លាហ៊ាន នៃវីរកងទ័ពរបស់យើងដែលបានលះបង់សាច់ស្រស់ឈាមស្រស់
ឈរជើងការពារទឹកដីមិនឱ្យខ្មាំងប្រវត្តិសាស្ត្រមករំលោភបំពានតាមអំពើចិត្តបានឡើយ។

អំណោយជាច្រើនមុខរបស់ លោកបណ្ឌិតចិត្តធម៌ ត្រូវបានយកទៅជូនដល់ដៃ បងប្អូនកងទ័ពឈរជើងការពារព្រំដែននោះមាន ទី១.
វីរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១។ ទី២.វីរថ្មើរជើងលេខ៥១៣។ ទី៣.អធិការដ្ឋាន ស្រុកអូរជ្រៅ និងទី៤.ប៉ុស្តិ៍នគរ
បាល ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខែត្របន្ទាយមានជ័យ។

បងប្អូនវីរកងទ័ពជួរមុខទាំងបួនគោលដៅ ក៏ដូចប្រជាពលរដ្ឋខ្មែរស្នេហ៍ជាតិទូទៅ សូមថ្លែងអំណរគុណដល់ លោកបណ្ឌិត និងលោក
ស្រី ព្រមទាំងបុត្រាបុត្រី ដែលមានទឹកចិត្តដ៏សប្បុរសល្អបវរថ្លៃថ្លាមិនអាចកាត់ថ្លៃបាន សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ
វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕