ចែរាំមេខ្លោងដឹកទំនិញហាមឃាត់គ្រប់ប្រភេទចូលតាមច្រកទ្វេភាគីបាក់ដៃពីវៀតណា​មមកកម្ពុជា

តាកែវៈ ប្រភពពីក្រុមមន្រ្តីនៅក្នុង ស្រុកអង្គរបុរី ខែត្រតាកែវ បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថា មេឈ្មួញដុះស្លែឈ្មោះ
ចែរាំ បាននាំទំនិញហាមឃាត់គ្រប់ប្រភេទដូចជា កម្រាលព្រំ សម្បកកង់ម៉ូតូ ពិសេសទំនិញប្លាស្ទីក ដែលរដ្ឋបានហាមឃាត់។ វាត្រូវបានគេ
ដឹកចូលតាមច្រកទ្វេភាគីបាក់ដៃផ្លូវទឹកដោយទូករាប់តោនក្នុង១ថ្ងៃៗ ហើយយកទៅដាក់ក្នុងឃ្លាំងខាងជើង វត្តគំនូរ ភូមិកំពង់ពោធិ ឃុំព្រែក
ផ្ទោល ស្រុកអង្គរបុរី។

ប្រភពដដែលបានឱ្យដឹងទៀតថា នៅពេលយប់ ចែរាំ បានឱ្យ រថយន្តសាំយ៉ុង ចូលទៅដឹកទំនិញទាំងនោះ ដោយដឹកបន្តយកទៅចូលឃ្លាំង
នៅ ភ្នំពេញ ដើម្បីចែកចាយនៅលើទីផ្សារយ៉ាងរលូនគ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធអ្វីឡើយ…។

ករណីខាងលើនេះគេមិនអាចសុំការបំភ្លឺបានទេពីលោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារទ្វេភាគីបាក់ដៃ ដោយទូរ
ស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកលោក សម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃ វិញក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះទូរស័ព្ទចូល
គ្មានអ្នកទទួលនោះដែរ។

យោងតាមសម្តីមន្ត្រីគយជើងចាស់ម្នាក់សុំមិនបញ្ចេញឈ្មោះខ្សឹបប្រាប់កាសែតថា រាល់ទំនិញឆ្លងកាត់ព្រំដែនគ្មាន មន្រ្តីគយ ប្រចាំការនៅ
តំបន់នោះចូលរួមត្រួតពិនិត្យចាត់ទុកថាជាទំនិញគេចពន្ធ ឬទំនិញគ្មានច្បាប់ ដោយគ្រាន់តែគេសហការគ្នាជាប្រពន្ធពី មន្ត្រីគយ តាំងពី គយ
មូលដ្ឋាន រហូតដល់ គយភ្នំពេញ។

គួរបញ្ជាក់ថា ទោះយ៉ាងណា អង្គភាពយើង រង់ចាំធ្វើការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធជានិច្ច។ ពីព្រោះកាសែតជាកញ្ចក់សង្គមមួយដាក់
ខ្លួនឱ្យអ្នកដែលមានផ្ទៃមុខប្រឡាក់ធ្យូងនោះឆ្លុះមើលគ្រប់ពេលវេលា…៕