លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខែត្រត្បូងឃ្មុំ ធ្វើផ្លូវលំជនបទចាក់ស្ដើងស៊ីក្រាស់
ត្បូងឃ្មុំៈ ថវិកាជាតិចំនួន១២១៤.២លានរៀលចាត់ចែង និងទទួលការដោយ មន្ទីរអភិវឌ្ឍន៍ជនបទ ខែត្រត្បូងឃ្មុំ ដែលដឹកនាំដោយលោក អាន ស៊ីណា ចំណាយទៅលើការថែទាំផ្លូវចំនួន២ខ្សែស្ថិតនៅ ឃុំតំបែរ ឃុំគោកស្រុក ស្រុកតំបែរ ខែត្រត្បូងឃ្មុំ ត្រូវបានមន្ត្រីនៃមន្ទីររបស់គាត់ចាត់ទុកថា ធ្វើផ្លូវលំជនបទចាក់ស្ដើងស៊ីក្រាស់ធ្វើខាងមុខខូចក្រោយ។ ផ្លូវទាំង២ខ្សែនោះ គឺក្រាលដោយល្បាយក្រួសមានប្រវែង១៦,៥០០ម៉ែត្រ ដែលមានទទឹងចំនួន៥ម៉ែត្រ និងមានកម្រាស់២០សង់ទីម៉ែត្រ ព្រមទាំងបានសាងសង់លូមូលរំដោះទឹកមុខកាត់១ម៉ែត្រ…
