ធ្លាយរឿងគយច្រកទ្វារព្រំដែនបន្ទាយចក្រីទារយកលុយពីរថយន្តដឹកស្វាយក្នុងមួយជើងពី៦៥ម៉ឺនទៅ១លានរៀល
ដោយៈ អធិបតី ភ្នំពេញៈ ក្រុមអ្នករកស៊ីទិញផ្លែស្វាយលក់ឱ្យ វៀតណាម ដឹកឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខែត្រព្រៃវែង បានត្អូញត្អែរប្រាប់ បាយ៉ង់ថាមស៍ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ថា ពួកគាត់ពិបាករកស៊ីណាស់សព្វថ្ងៃនេះ ពីព្រោះទីផ្សារសេរីទិញលក់ដូរមានការប្រកួតប្រជែងគ្នាខ្លាំង ហើយមានការចំណាយច្រើនដូចជា កម្មករលើកដាក់ស្វាយ និងសោហ៊ុយដឹកជញ្ជូន។…
