ចាប់ឈើបានជាង១៥៥ដុំនៅស្រុករវៀងខណៈឈ្មួញត្រៀមដឹកចេញក្រៅ
ដោយៈ ម្លូព្រៃ ព្រះវិហារៈ ឈើប្រណិតប្រមាណជាង១៥៥ដុំខណៈឈ្មួញយកមកស្តុកទុកត្រៀមដឹកជញ្ជូនចេញក្រៅទៅបណ្តា ខែត្រផ្សេងត្រូវបានកម្លាំងជំនាញបង្រ្កាបទាន់ពេលវេលាស្ថិតនៅ ស្រុករវៀង ខែត្រព្រះវិហារ។ នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំកម្លាំងចម្រុះសហការជាមួយ អាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍ បានចុះរឹប អូសឈើខុសច្បាប់ដែលឈ្មួញយកមករក្សាទុកដើម្បីត្រៀមដឹកជញ្ជូនចេញទៅក្រៅ។ កិច្ចប្រតិបត្តិការនេះធ្វើ ឡើងនៅ ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខែត្រព្រះវិហារ កាលពីថ្ងៃទី៧…
