អាជ្ញាធរបណ្ដែតបណ្ដោយឱ្យបុគ្គលម្នាក់បង្កការអុកឡុកយកគ្រឿងចក្រឈូសឆាយបំផ្លាញផលដំណាំពលរដ្ឋកំពុងអាស្រាយផលនៅស្រុកអង្គរធំ
ដោយៈ អធិបតី សៀមរាបៈ ប្រជាពលរដ្ឋរងគ្រោះប្រមាណ៤១គ្រួសារដែលបានអាស្រាយផលលើផ្ទៃដីនៅតំបន់អូរជ្រៅសរុបចំ នួន២៣៥ហិកតាតាំងពី ឆ្នាំ២០០៧ រហូតដល់ ឆ្នាំ២០០៨ ប៉ុន្តែត្រូវបានបុគ្គលមានលុយកាក់ម្នាក់បង្កការអុកឡុក យកគ្រឿងចក្រទៅឈូសឆាយបំផ្លាញផលដំណាំរបស់ពួកគាត់ជាជនក្រីក្រស្លូតត្រង់ និងរោងចំាចម្ការអស់គ្មាន សល់ម្ដងហើយម្ដងទៀតស្ថិតនៅ ភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខែត្រសៀមរាប។ ទំនាស់ដីហាក់ងងឹតមួយចំហៀងភ្លឺមួយចំហៀងនេះ បានកើតឡើងតាំងពី ឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននៅ…
