Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ចាប់រថយន្តកែច្នៃដឹកឈើអារជាច្រើនដុំនិងសន្លឹកនៅស្រុកជ័យសែន

ដោយៈ បាយ៉ង់ថាមស៍ ព្រះវិហារៈ ព្រះរាជអាជ្ញាសាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ ចុះចាប់រថយន្តដឹកឈើល្មើសច្បាប់ ចេញពីដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានភូមិសាស្ត្រជាប់ខេត្ត៤គឺ ព្រះវិហារ ស្ទឹងត្រែង កំពង់ធំ និង ក្រចេះ។ ការឆ្មក់បង្ក្រាបឡានមួយគ្រឿងកាលពីវេលាទៀបភ្លឺកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅ ភូមិស្អាង…

Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ចាប់សាំងយ៉ុងដឹកឈើមួយគ្រឿងតែគ្រោងចាត់ការឡានជាច្រើនទៀតដែលកំពុងធ្វើសកម្មភាពល្មើសច្បាប់

ដោយៈ បាយ៉ង់ថាមស៍ ព្រះវិហារៈ អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានដឹកនាំមន្ត្រីឧទ្យានុរក្សជាច្រើននាក់ ចុះបង្ក្រាបរថយន្ត សាំងយ៉ុងដែលបានផ្ទុកឈើជ្រុងជាច្រើនកំណាត់នៅពេលកំពុងដឹកជញ្ជូនល្មើសច្បាប់។ ករណីនេះកើតឡើង កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លើដងផ្លូវក្រាលក្រួសក្រហមមួយខ្សែត្រង់ចំណុចផ្លូវបំបែក ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ភូមិអណ្តូងតាម៉េង ឃុំសាលាវិស័យ…

Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ធ្លាយរឿងពុករលួយរបស់ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខែត្រក្រចេះត្រូវបានអេស៊ីយូចុះស៊ើបអង្គេត

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ជនឳកាសនិយម នៃពពួកព្រូនសង្គមបានពួនសម្ងំកើបលុយសោយសុខលើកគំនរទុក្ខអ្នកក្រោមបង្គាប់ រាប់ឆ្នាំមកហើយ។ ប៉ុន្តែបាបកម្មមិនចាំជាតិក្រោយនោះធ្វើឱ្យ អ្នកដឹកនាំមន្ត្រីរាជការ ដែលធ្វើការនៅតាម មន្ទីរ ពេទ្យបង្អែក ស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់នៅក្នុង ខែត្រក្រចេះ បានហែកលាតត្រដាងអំពើពុករលួយ របស់ លោកប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខែត្រ តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី១៩ ខែ…

Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

អេស៊ីយូកំពុងស៊ើបអង្គេតរឿងពុករលួយរបស់មន្ត្រីសុខាភិបាលខែត្រក្រចេះដែលយកលុយពីមន្ត្រីជាប់កិច្ចក្នុងម្នាក់ៗរាប់ម៉ឺនដុល្លារ

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងតែបើកការស៊ើបអង្គេតទៅលើ លោកប្រធានការិយាល័យ រដ្ឋបាល មន្ទីរសុខាភិបាល ខេត្តក្រចេះ និងបក្ខពួកបានដាក់ការគាបសង្កត់កំណត់យកលុយពី មន្ត្រីស្ម័គ្រចិត្ត ជាប់កិច្ចសន្យាប្រឆាំង ជំងឺកូវីដ១៩ ខេត្តក្រចេះ ចំនួន១២៩នាក់ក្នុងម្នាក់ៗចាប់ពី១០.០០០ដុល្លារទៅ១៣. ០០០ដុល្លារ ដែលជាថ្នូរនឹងបំពេញបែបបទប្រវត្តិរូបផ្លោះដោយមិនឆ្លងកាត់ការជ្រើសរើសត្រួតពិនិត្យពីប្រធាន អូឌីក្រុងនិងស្រុក ដើម្បីបញ្ជូនឈ្មោះទៅ…

Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំដែនដូនរ័ត្នកំពុងតែល្បីល្បាញកាងបទល្មើសជ័រកៅស៊ូឆ្លងដែនទៅវៀតណាម

ដោយៈ បាយ៉ង់ថាមស៍ ត្បូងឃ្មុំៈ ជាយូរឆ្នាំមកហើយមានទំនិញខុសច្បាប់ជាច្រើនប្រភេទដែល រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ មិនឲ្យនាំចេញ ប៉ុន្តែក្រុមឈ្មួញចចេសរឹងរូសសម្រុកដឹកចេញឆ្លងដែនយកទៅលក់នៅព្រំដែនវៀត ណាមយ៉ាង អនាធិបតេយ្យគគ្រឹកគគ្រេងតាម ច្រកទ្វារទ្វេភាគីដូនរ័ត្ន ដែលស្ថិតនៅ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មាន លោក ស៊្រុន ណាត ជាប្រធានស្នាក់ការ…

Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

គ្រាន់តែមួយព្រឹកសហគមន៍ភូមិទ្រុងមាន់មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ជំងឺសកលកាន់តែរីករាលដាលខ្លាំងឡើងៗ គ្រាន់តែមួយព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សោះនៅ ក្នុងសហគមន៍ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នកឆ្លង ជំងឺកូវីដ១៩ យ៉ាង តិចចំនួន៤នាក់។ ករណី ឆ្លងជំងឺកូវីដ១៩ នេះអាជ្ញាធរមូលដ្ឋានទើបចងខ្សែបិទខ្ទប់…