មានអ្នករត់ការសម្របសម្រួលរឿងគយចាប់សាច់គោបង្កកមកពីឥណ្ឌានាំចូលកម្ពុជា
ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ សាច់គោបង្កកមកពី ប្រទេសឥណ្ឌា ត្រូវឈ្មួញឃុបឃិតគ្នាជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនលួចនាំចូល កម្ពុជាតាម ច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង។ ប៉ុន្តែករណីនេះត្រូវ កម្លាំងគយរាជធានីភ្នំពេញ ចាប់បានកាល ពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុង ខណ្ឌឫស្សីកែវ។ ព័ត៌មាននេះគេនៅមិនទាន់បង្ហាញអំពីលទ្ធផល នៃការបង្ក្រាបសាច់គោបង្កកនាំចូលពីឥណ្ឌាមកកម្ពុជាឡើយ។ យោងតាមប្រភពមួយបានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី២៦…
