ស្ទៀងអាហារពីរាជរដ្ឋាភិបាល៦.០០០ឈុតទៀតនឹងមកដល់សម្រាប់ចែកជូនប្រជាពលរដ្ឋទូទៅជាប់នៅតំបន់បិទខ្ទប់ក្រុងព្រះសីហនុ អ្នកមិនទាន់បានទទួលសូមទាក់ទងក្រុមការងារ
ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ ស្បៀងអាហារ៣០.០០០(បីម៉ឺន)ឈុតពីរាជរដ្ឋាភិបាលត្រូវផ្ដល់ជូនប្រជាពលរដ្ឋទូទៅ ដែលរស់នៅ និង ជាប់ក្នុងតំបន់បិទខ្ទប់ នាភូមិសាស្រ្តក្រុងព្រះសីហនុ បានហុចដល់ដៃប្រជាពលរដ្ឋ ចំនួន២៦.២២៧(ពីរម៉ឺនប្រាំមួយពាន់ពីររយម្ភៃប្រាំពីរ)គ្រួសារហើយ នេះគិតត្រឹមជុំទី៥ ដែលបានចែក ជូនប្រជាពលរដ្ឋត្រឹមថ្ងៃទី០៥ ឧសភា ២០២១ ។ នេះយោងតាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់និងអ្នកនាំពាក្យរបស់សាលាខេត្តព្រះសីហនុលោកឃាងភារម្យ កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា…
