ម្ចាស់ផ្ទះនិងអ្នកម៉ៅការរកទីបញ្ចប់បញ្ហាមិនទាន់ត្រូវបន្ទាប់ពីសាងសង់អគារផ្ទះល្វែងមួយអស់រយៈ០១ឆ្នាំជាងមិនហើយរួចរាល់ជាស្ថាបពរតាមកិច្ចសន្យា
ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ ការខ្វែងគំនិតគ្នារវាងភាគីម្ចាស់ផ្ទះ និង អ្នកម៉ៅការពុំទាន់អាចដោះស្រាយចប់តាំងពីខែក្កដា ឆ្នាំ២០២០ ខណៈការសាងសង់អគារផ្ទះល្វែងមួយកម្ពស់៥ជាន់មិនបានសម្រេចតាមកិច្ចសន្យាដែលសំណង់អគារផ្ទះល្វែងនោះស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុខែត្រព្រះសីហនុ ។ ការឈជជែកគ្នាក្រោមអគារផ្ទះល្វែងមួយមិនទាន់សង់រួច ជិតមួយម៉ោងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ រវាងភាគីម្ចាស់អគារផ្ទះល្វែង និង អ្នកម៉ៅការបានត្រឹមតឹងសរសៃរក បន្ទាប់ភាគីម្ចាស់ផ្ទះធ្លាប់បានណាត់ជួបគ្នាជាច្រើនលើកដើម្បីជជែកគ្នាផ្ទាល់មាត់រកដំណោះស្រាយពុំបានសម្រេចដូចការគ្រោងទុក…
