ធ្លាយអំពើពុករលួយមេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីយកលុយពីឡានដឹកស្រូវមួយគ្រឿង២៥,០០០រៀល
ដោយៈ បាយ៉ង់ថែមស៍ ព្រៃវែងៈ ក្រុមឈ្មួញរកស៊ីដឹកស្រូវលក់ទៅ ប្រទេសវៀតណាម និយាយប្រាប់ក្នុងលក្ខខណ្ឌសុំមិនឱ្យបញ្ចេញ ឈ្មោះនៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះថា ពួកគេត្រូវបង់ប្រាក់ឱ្យមន្ត្រីប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតក្នុង ឃុំបន្ទាយចក្រី ខេត្តព្រៃវែងក្នុងមួយរថយន្តចំនួន២៥,០០០រៀល ខណៈមួយថ្ងៃៗ មានឡានជាច្រើនគ្រឿង។ ករណីពុករលួយនេះត្រូវបានប្រធានប៉ុស្តិ៍ចាត់ទុកថា វាជាមនោសញ្ចេតនា ក្រោមលេសរូបភាពបិទបាំងអំពើ…
