បឹងសំណាបជាកន្លែងដោះទឹកទន្លេមេគង្គដ៏សំខាន់នារដូវវស្សាកុំឱ្យជន់លិចភ្នំពេញនឹងប្រែក្លាយទៅជាបុរីប៉េងហួត
ដោយៈ បាយ៉ង់ថែមស៍ កណ្តាលៈ បឹងសំណាបជាកូនទន្លេសាបទីពីរដែល អ្នកស្រុកហៅថា កោះខ្ចៅ ជាជម្រកត្រីពងកូន នៃសម្បត្តិធម្ម ជាតិជីវចម្រុះមានទំហំធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែកជាកន្លែងដោះទឹកទន្លេមេគង្គដ៏សំខាន់នារដូវវស្សាកុំឱ្យ ជន់លិច រាជធានីភ្នំពេញ នឹងប្រែក្លាយទៅជា «បុរីប៉េងហួត» នាពេលខាងមុខពីព្រោះក្រុមហ៊ុននេះកំពុងតែ លើកទំបន់ជាដំណាក់ៗដើម្បីបូមខ្សាច់ចាក់លុបបឹងធម្មជាតិដ៏កម្ររួចសាងសង់ផ្ទះល្វែងនិងវីឡាលក់ដែលមានតម្លៃរាប់លានដុល្លារ។ សកម្មភាពដ៏មហន្តរាយនេះស្ថិតនៅ ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។…
