ប៉ូលិសស្រុកអង្គស្នួលសងថវិកា១២០០ដុល្លារទៅម្ចាស់រថយន្តខណៈមានគេលួចដោះគ្រឿងឡានអស់ខ្ទេចខ្ទី
ដោយៈ បាយ៉ង់ថែមស៍ កណ្តាលៈ ប៉ូលិស ស្រុកអង្គស្នួល ខេត្តកណ្តាល បានទទួលស្គាល់កំហុសនិងព្រមសងប្រាក់ចំនួន១២០០ដុល្លារ ទៅម្ចាស់រថយន្តបាឡែនដែលមានគេលួចដោះគ្រឿងឡានជាវត្ថុតាងគ្រោះថ្នាក់ចរាចរមានរយៈពេលមួយឆ្នាំនោះ អស់ខ្ទេចខ្ទី។ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ភាគីប៉ូលិសបានប្រគល់នេះថវិកានេះទៅម្ចាស់ឡាន ដោយសារមានថតវីដេអូផុសក្នុងហ្វេកប៊ុកត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ។ នៅក្នុងលិខិតសរសេរដោយដៃចុះថ្ងៃខែឆ្នាំខាងលើលោកអនុសេនីយ៍ឯក សុខ សំណាង នាយផ្នែកសណ្ដាប់ ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្តាល…
