Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

តុលាការសម្រេចឃុំខ្លួនលោក លី សាម៉េត ហៅ គ្រូមា ក្នុងសំណុំរឿងឆបោក

ភ្នំពេញៈ ចៅក្រមស៊ើបសួរ ថោង ផល្លារង្សី នៃសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ លី សាម៉េត ហៅ គ្រូមា ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នលេខ៨៤៥០ ដ.ព.ស របស់ចៅក្រមស៊ើបសួរ…

Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ខណៈសម្ដេចតេជោស្នើឱ្យសមត្ថកិច្ចនាំខ្លួនគ្រូមាឥឡូវគាត់ចេញមុខសារភាពហើយ…!

ដោយៈ អធិបតី ភ្នំពេញៈ វីដេអូ ដែលមានរយៈជិតប្រាំមួយនាទីរបស់លោក លី សាម៉េត ថតឡាយចេញពីផ្ទះកូននៅ ខែត្រព្រះសី ហនុ បានទទួលស្គាល់ទោសកំហុសខ្លួន ភ្លាមៗនោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានចេញសារមួយបញ្ជាក់ទៅលោកគ្រូមាវិញនៅផេកផ្លូវការសម្ដេចនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា…

Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

បង្ក្រាបទីតាំងជីករ៉ែត្បូងអត់ច្បាប់មួយកន្លែងរឹបអូសគ្រឿងចក្រមួយគ្រឿងប្រគល់ឲ្យជំនាញរ៉ែ

ដោយៈ យក្សឡោម រតនគិរី: កម្លាំងអធិការដ្ឋាន ស្រុកបរកែវ មួយក្រុមសម្រួលនីតិវិធីដោយលោក មុត សម្បត្ដិ ព្រះរាជអាជ្ញារង អមសាលាដំបូង ខែត្ររតនគិរី បានបង្ក្រាបទីតាំងជីករ៉ែត្បូងខុសច្បាប់មួយកន្លែងនៅក្នុងចម្ការកៅស៊ូគ្រូពេទ្យម្នាក់រស់នៅ ឃុំឡាម៉ិញ ស្រុកបរកែវ ខែត្ររតនគិរី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សមត្ថកិច្ចបានរកឃើញគ្រឿងចក្រមួយគ្រឿង (អាប៊ុល)…

Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

រំលោភយកដីឧទ្យានជាតិបទុមសាគរបានជាច្រើនហិកតារួចធ្វើរបងហ៊ុមព័ទ្ធជាកម្មសិទ្ធិបុគ្គល

កោះកុងៈ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាតថា លោក ខៀវ សុកាន បានរំលោភ យកដីឧទ្យានជាតិបទុមសាគរ បានជាច្រើនហិកតាកាលពី១០ឆ្នាំមុនរួចបានធ្វើរបងហ៊ុមព័ទ្ធយកជាកម្មសិទ្ធិឯក ជនដោយមិនមានទោសទណ្ឌអ្វីសោះឡើយគឺវាផ្ទុយពីពលរដ្ឋក្រក្រីដោយគ្រាន់តែស៊ីឈ្នួលកាប់ឆ្កាព្រៃឱ្យគេក៏ជាប់ គុកយ៉ាងតិច៥ឆ្នាំដែរ។ ការ្យនេះបានធ្វើឱ្យកក្រើកដល់សាលា ស្រុកបទុមសាគរ​ ចេញលិខិតបង្គាប់ឱ្យលោក ខេង សំខាន់ អភិបាលរង ស្រុកបទុមសាគរ ខែត្រកោះកុង និងកាលថ្ងៃទី៣០ ខែតុលា…

Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

បញ្ជូនខ្លួនក្រុមអន្ដពាល៥នាក់ទៅតុលាការករណីកាប់បំផ្លាញម៉ូតូជនរងគ្រោះ

ដោយៈ សុភ័ណ្ឌ កំពង់ស្ពឺៈ ប៉ូលិសបានបញ្ជូនក្រុមក្មេងអន្តពាលចំនួន៥នាក់ទៅកាន់សាលាដំបូង ខែត្រកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីសាកសួរដើមហេតុការ នៃការកាប់បំផ្លាញម៉ូតូអ្នកដទៃស្ថិតនៅ ភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខែត្រកំពង់ស្ពឺ។ ក្រុមក្មេងពាល និងបក្ខពួកបានធ្វើសកម្មភាពយកដំថ្មគប់ និងកាប់ទៅលើជនរងគ្រោះឈ្មោះ បូផា សំណាង ភេទប្រុសអាយុ២០ឆ្នាំ…

Featured ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ប្ដឹងមេប៉ុស្ដិ៍និងមនុស្ស៤នាក់ទៀតទៅតុលាការខែត្ររតនគិរីករណីលួចកាប់ព្រៃឈើអារក្សសហគមន៍គ្រឹង

ដោយៈ យក្សឡោម រតនគិរី: តំណាងសហគមន៍ជនជាតិខ្មែរដើមគ្រឹងចំនួន៤នាក់រស់នៅ ឃុំតាអងកាតេ ស្រុកកូនមុំ ខែត្ររតនគិរី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានដាក់ពាក្យប្ដឹង មេប៉ុស្ដិ៍តាអង និងមនុស្ស៤នាក់ទៀតទៅតុលាការ ខែត្ររតនគិរី ដោយចោទប្រកាន់ពីបទគប់គិតគ្នា និងដោះលែងអ្នកលួចកាប់ឈើព្រៃអារក្សអ្នកតា នៃសហគមន៍។ ដើមបណ្ដឹងទាំង៤នាក់មានឈ្មោះ ភា ឡៃចាំព្រី…