ប្រធានមន្ទីរកសិកម្ម ខែត្រកោះកុង រួមជាមួយកូនចៅគូកនទទួលសំណូករាប់សែនដុល្លារជាថ្នូរបើកដៃឱ្យមានបទល្មើសនេសាទ ក្នុងដែនសមុទ្រ
ខែត្រកោះកុងៈ លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រកោះកុង និងនាយផ្នែករដ្ឋបាលជល ផល ស្រុកបទុមសាគរ រួមជាមួយបក្ខពួកជាច្រើននាក់ទៀតបានទទួលសំណូកដែលជាថ្នូរការបើកដៃឱ្យមានបទ ល្មើសទិញផលនេសាទទិញខ្យងស នៅតំបន់សមុទ្រស្ថិតក្នុង ឃុំថ្មស ស្រុកបទុមសាគរ ខែត្រកោះកុង។ នេះ យោងតាមបង្កាន់ដៃទទួលប្រាក់ និងសេចក្ដីរាយការណ៍ពីអ្នកនេសាទរស់នៅតំបន់ខាងលើដែលអង្គភាព «បាយ៉ង់ថាមស៍» ទទួលបាននៅរសៀលថ្ងៃទី៣០…
