ចាប់សាំងយ៉ុងដឹកឈើមួយគ្រឿងតែគ្រោងចាត់ការឡានជាច្រើនទៀតដែលកំពុងធ្វើសកម្មភាពល្មើសច្បាប់
ដោយៈ បាយ៉ង់ថាមស៍ ព្រះវិហារៈ អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានដឹកនាំមន្ត្រីឧទ្យានុរក្សជាច្រើននាក់ ចុះបង្ក្រាបរថយន្ត សាំងយ៉ុងដែលបានផ្ទុកឈើជ្រុងជាច្រើនកំណាត់នៅពេលកំពុងដឹកជញ្ជូនល្មើសច្បាប់។ ករណីនេះកើតឡើង កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លើដងផ្លូវក្រាលក្រួសក្រហមមួយខ្សែត្រង់ចំណុចផ្លូវបំបែក ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ភូមិអណ្តូងតាម៉េង ឃុំសាលាវិស័យ…
