ឈ្មួញដឹកផ្លែឈើ១ជើងត្រូវបង់លុយឳ្យគយចល័តលោក ផែន ភឿន នៅផ្លូវជាតិលេខ១ចំនួន៣០ម៉ឺនរៀលជាកំហិត !
ដោយៈ បាយ៉ង់ថាម ព្រៃវែងៈ អាជីវករអ្នកដឹកផ្លែឈើពី វៀតណាម ចូលមកខ្មែរបានអះអាងថា គយចល័តផ្លូវជាតិលេខ១មានទីស្នាក់ ការស្ថិតនៅ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរដោយយកតួនាទីការងាររដ្ឋ មកគាបសង្កត់ពួកគាត់រាប់ក្បាលឡានកំណត់យកលុយដាក់ចូលហោប៉ាវបុគ្គលក្នុង១ជើងៗចាប់១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលជាកំហិត។ ពោលគឺពួកឈ្មួញហ៊ានស្បថដាក់ជីវិត «ឱ្យក្រឡាប់ឡាន និងរន្ទះបាញ់ស្លាប់តៃ ហោង ប្រសិនជាការនិយាយនេះបំភ្លើសខុសពីការពិត»។ ប៉ុន្តែករណីនេះមន្ត្រីគយបដិសេធបំភាន់ថា…
