ពលរដ្ឋជាច្រើនគ្រួសារនៅឃុំរកាចោទប្រកាន់អាជ្ញាធរភូមិឃុំនិងស្រុកពារាំងថាគប់គិតគ្នាលក់ដីព្រៃលិចទឹកនិងមេទឹករបស់ពួកគាត់ប្រើប្រាស់ទៅឲ្យឈ្មួញ!
ដោយៈ បាយ៉ង់ថែមស៍ ព្រៃវែងៈ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានចោទអាជ្ញាធរភូមិ-ឃុំ និង ស្រុកថា បានគប់គិតគ្នាជាប្រព័ន្ធ លក់ដីព្រៃលិចទឹក និងដីតំបន់មេទឹកឳ្យទៅឈ្មួញដីឬឧកញ៉ាមានទ្រព្យស្ងាត់ ៗដោយប្រជាពលរដ្ឋមិនបានដឹងឮជាមុននោះទេ ដែលជាលក្ខណៈបន្លំធ្វើឯកសារក្លែងក្លាយ ដាក់ឈ្មោះប្រជា ពលរដ្ឋមួយចំនួនក្នុងមូលដ្ឋានខាងលើនេះ ។ ដីព្រៃលិចទឹកខាងលើជាជម្រកត្រីពងកូន និងដីតំបន់មេទឹក…
