តើខ្មែរបំពុលសុខភាពខ្មែរឬវៀតណាមបំពុលខ្មែរ ? ស៊ុតហាមឃាត់នៅវៀតណាមត្រូវក្រុមឈ្មួញខិលខូចនាំចូលមកលក់នៅស្រុកខ្មែរសមត្ថកិច្ចគ្រប់ជំនាញនៅច្រកទ្វារភ្នំដិនធ្វើមិនដឹង
ដោយ បាយ៉ង់ថែមស៍ ខែត្រតាកែវៈ ស៊ុតដែលរដ្ឋហាមឃាត់មិនឱ្យលក់នៅ ប្រទេសវៀតណាម ត្រូវបានក្រុមឈ្មួញខិលខូចលួចនាំ ចូលមកលក់នៅស្រុកខ្មែរក្នុងមួយៗខែរាប់សិបឡាន និងរ៉ឺម៉កតាម ច្រកទ្វារអន្តរជាតិភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខែត្រតាកែវ យ៉ាងអនាធិបតេយ្យបំផុត ទាំងយប់ទាំងថ្ងៃ រីឯណាសមត្ថកិច្ចវិញនៅច្រកទ្វារនោះគ្រប់ផ្នែកបិទភ្នែក ធ្វើមិនដឹងដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។ នេះបើយោងតាមការឱ្យដឹងពីក្រុមអាជីវករប្រកបរបរត្រឹម ត្រូវរកស៊ីដឹកទំនិញចេញចូលតាមច្រកព្រំដែននោះដែល បាយ៉ង់ថែមស៍ ទទួលបាននៅព្រឹកថ្ងៃទី១៣…
