អគារសិក្សាមួយខ្នង៦បន្ទប់តម្លៃដប់ម៉ឺនដុល្លារលំដាប់ស្តង់ដារត្រូវបើកការដ្ឋានសាងសង់នៅស្រុកពារាំង
ដោយៈ ចាន់ ថន ព្រៃវែងៈ ពលរដ្ឋជាមាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ពិតជាមានការសប្បាយរីករាយខ្លាំង នៅពេលឃើញវត្តមានអគារលំដាប់ស្តង់ដារអន្តរជាតិមួយខ្នង៦បន្ទប់ដែលមានតម្លៃដប់ម៉ឺនដុល្លារចាប់ផ្ដើមបើកការដ្ឋានសាងសង់ដែលជាតម្រូវការរបស់សិស្សានុសិស្សកំពុងតែជួបការខ្វះសាលាអគារសិក្សា។ ពិធីបើកការដ្ឋាននេះបានធ្វើឡើងនៅត្រង់ សាលាបឋមសិក្សាស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ…
