ចិនប្រមឹកមួយក្រុមបើករថយន្តបុករបាំងថ្មទ្រូងផ្លូវនិងបង្គោលភ្លើងទាំងកណ្ដាលអធ្រាត្រ
ដោយៈ គោកធ្លក ភ្នំពេញៈ បង្គោលភ្លើងមួយដើមបាក់ដល់ដីកាត់ទទឹងផ្លូវនិងរបាំងថ្មទ្រូងផ្លូវបួនកង់ទៀតរងការខូចខាតពីស្នាក់ ដៃចិនប្រមឹកមួយក្រុមបើករថយន្តតាកូមាយ៉ាងលឿនជ្រុលទៅបុកពេញទំហឹងកាលពីវេលាម៉ោង១:៣០រំលង អធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅមុខស្ថានីយ៍ប្រេងឥន្ទនៈតូតាល់តាមបណ្តោយផ្លូវ មហាវិថីសហព័ន្ធរុស្សីកែងនឹងផ្លូវ២០០៩ នៃ ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។ ជនជាតិចិនអ្នកបើកបរម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលកាកាបទី១ រង់ចាំប្រគល់ឲ្យ ទៅនគរបាលចរាចររាជធានីភ្នំពេញឃុំខ្លួនបណ្តោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។…
