ការធ្វើរបងថ្មហ៊ុំព័ទ្ធយកដីចំណីឆ្នេរនិងចាក់ដីចូលសមុទ្ទធ្វើជាកម្មសិទ្ធិស្ទើរក្លាយជាប្រពៃណីទៅហើយនៅព្រះសីហនុ
ដោយៈ អធិបតី ខែត្រព្រះសីហនុៈ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងការចុះផ្ដិតយករូបភាពផ្ទាល់របស់ អ្នកសារ ព័ត៌មាន ស្ថិតនៅតំបន់ទំនប់រលករំដួលជើងភ្នំស្ថិតក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ មានក្រុមជនខិលខូចឱកាសនិយមបានលួចធ្វើរបងបេតុងគ្រឹះរឹងមាំហ៊ុំព័ទ្ធយកដីចំណីឆ្នេរ ចាក់គ្រឹះរៀបថ្មចូល ក្នុងសមុទ្ររួចចាក់ដីបំពេញក្នុងសមុទ្ទរំលោភកាន់កាប់ជាកម្មសិទ្ធិឯកជនខណៈអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ ព័ន្ធពុំទាន់មានចំណាត់ការអ្វីផ្លូវច្បាប់នៅឡើយ។ សកម្មភាពខាងលើ គឺពួកគេសម្រុកចាក់ដីទាំងថ្ងៃទាំងយប់បានយ៉ាងរលូនដែលពុំមានការរំខានដល់អាជ្ញាធរ មូលដ្ឋាន…
