ឃាត់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន៩នាក់ជាមួយថ្នាំឆ្កួតជិត៣៥០គីឡូក្រាម
ដោយៈ អធិបតី ភ្នំពេញៈ កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋ ជួញដូរគ្រឿងញៀនឆ្លងដែនចាប់បានជនល្មើសជាតិចិនចំនួន៩នាក់ និងរឹបអូសថ្នាំឆ្កួតជិត៣៥០គីឡូក្រាម។ ហេតុការណ៍នេះកើតឡើងនៅពីរគោលដៅផ្សេងគ្នាគឺទីមួយត្រង់ចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខR03 ស្តា ផ្លាទីនឹម បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទីពីរស្ថិតនៅ ភោជនីយដ្ឋានអីយិនម៉ាថូវ ស ង្កាត់បឹងព្រលឹត ខណ្ឌ៧មករា…
