បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនពីរនាក់ជាមួយថ្នាំញៀនជិត២០គីឡូក្រាមទៅតុលាការខែត្រស្វាយរៀង
ដោយៈ បាយ៉ង់ ស្វាយរៀងៈ កម្លាំងនគរបាល ខែត្រស្វាយរៀង បានបញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនចំនួនពីរនាក់ជាមួយថ្នាំញៀន ជិត២០គីឡូក្រាម ដែលពួកគេបម្រុងលួចដឹកឆ្លងចូលទឹកដីប្រទេសវៀតណាម ទៅកាន់សាលាដំបូង ខែត្រ ស្វាយរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ យោងតាមសមត្ថកិច្ចប៉ូលិសបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា នេះថា សមត្ថកិច្ចប៉ូលិសរួមសហការជាមួយ លោកព្រះរាជអាជ្ញា…
