រកឃើញបរទេសចំនួន២៣០នាក់កំពុងពួនសម្ងំធ្វើសកម្មភាពអនឡាញខុសច្បាប់នៅប៉ោយប៉ែត
ភ្នំពេញៈ សមត្ថកិច្ចកម្ពុជាបានឆ្មក់ចូលបង្ក្រាបទីតាំង២កន្លែងស្ថិតក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខែត្របន្ទាយមានជ័យ ដោយបានរកឃើញជនបរទេសចំនួន២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះមានជនជាតិថៃ១២៣នាក់ ដែលពួកគេនាំគ្នាពួនសម្ងំលួចធ្វើសកម្មភាពអនឡាញខុសច្បាប់មានមេខ្លោងជន ជាតិចិន។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៃអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ…
