ពលរដ្ឋរងគ្រោះប្ដឹងមេប៉ុស្តិ៍សង្កាត់លេខ៣ទៅតុលាការខណៈចាប់គាត់វាយដំបណ្ដាលឱ្យជាំថ្លើមនិងជាំសួត
ដោយៈ បាយ៉ង់ ព្រះសីហនុៈ ដោយអាងអំណាចជាមន្រ្តីកងកម្លាំងប្រដាប់អាវុធ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ និងបក្ខពួកបួននាក់បាននាំគ្នាចាប់ពលរដ្ឋស្លូតត្រង់វាយខ្នោះបង្ខាំងទុកវាយដំធ្វើទារុណកម្មទាត់ធាក់រហូតប ណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរជាំថ្លើម និងជាំសួតខណៈទាស់ពាក្យសម្ដីគ្នាបន្តិចបន្ទួច។ ដើម្បីបំភាន់ស្ថានការណ៍មេប៉ុស្តិ៍រូបនេះ បានបញ្ជូនជនរងគ្រោះទៅកាន់ អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ហើយក្រោយមកទំនងជារកធាតុផ្សំនៃបទល្មើសពុំឃើញ អធិការដ្ឋាន ក៍ដោះលែងជននោះវិញនៅព្រឹកថ្ងៃបន្ទាប់ ដោយស្នើសុំកុំឱ្យជនរងគ្រោះប្ដឹងផ្ដល់ថែមទៀតផង។ ហេតុការណ៍ខាងលើនេះកើតឡើងនៅក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ…
