ដីរដ្ឋជាច្រើនហិកតានៅ ស្រុកកូនមុំ ត្រូវគេឈូសឆាយដាំកូនកៅស៊ូធ្វើជាកម្មសិទ្ធិមិនស្របច្បាប់រីឯអាជ្ញាធរថាអត់ដឹង
ដោយៈ សុវណ្ណ រតនគិរី: ដីរដ្ឋជាច្រើនហិកតាស្ថិតនៅ ស្រុកកូនមុំ ខែត្ររតនគិរីបច្ចុប្បន្នត្រូវបានគេឈូសឆាយដាំកូនកៅស៊ូនៅ លើដីនោះដើម្បីយកធ្វើជាកម្មសិទ្ធិដោយមិនស្របច្បាប់ រីឯអាជ្ញាធរស្រុកថា អត់បានដឹងទេ តើនៅចំណុចណា។ ដីរដ្ឋរាប់រយហិកតាដែលគេនាំសម្រុកដាំកូនកៅស៊ូនោះមានទីតាំងផ្សេងគ្នា គឺទី១.នៅចំណុចព្រៃកាទឹង និងទី តាំង ទី២.នៅក្បែរភ្នំថ្មគ្រែ។ ដីទាំងពីរកន្លែងនោះស្ថិតនៅ ភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខែត្ររតនគិរី។…
