ឈ្មួញនៅតែបន្ដលួចកាប់រានដីព្រៃសម្បត្តិរដ្ឋរាប់រយហិកតាយកធ្វើកម្មសិទ្ធិនៅស្រុកកូនមុំ
រតនគិរី: ដីព្រៃដែលជាសម្បត្តិរដ្ឋរាប់រយហិកតាស្ថិតនៅ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ បច្ចុប្បន្នកំពុងតែ ទទួលរងនូវការកាប់បំផ្លាញពីសំណាក់មេឈ្មួញដែលបានផ្ដល់លុយកាក់ទៅឲ្យប្រជាពលរដ្ឋធ្វើការកាប់ឆ្ការួចហើយនៅទីបំផុតដីនោះក៍បានធ្លាក់ដល់ដៃបុគ្គល អ្នកមានលុយ មានអំណាច មួយចំនួនកាន់កាប់ និងគ្រប់គ្រងធ្វើ ជាកម្មសិទ្ធិទៅវិញ។ ការខ្ចីដៃប្រជាពលធ្វើជាខែលបាំងមុខនេះ ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ស៊ិន សុខនី អភិបាលរង…
