ពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តព្រះវិហារសូមចាត់វិធានការបុគ្គលឈ្មោះ ព្រំ ធី ហៅ ធី ម្រេច ឈ្មួញឈើដុះស្លែនៅព្រះវិហារ
ដោយៈ ម្លូព្រៃ ព្រះវិហារៈ ឈ្មួញឈើដុះស្លែឈ្មោះ ព្រុំ ធី ហៅ ធី ម្រេច ដែលល្បីល្បាញយូរឆ្នាំមកហើយខាងគំរាមកំហែងនិង បុកឡានអ្នកសារព័ត៌មាននៅពេលដែលហ៊ានចុះផ្តិតយករូបនៃសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់គាត់ ចេញពីតំបន់អភិរក្សព្រៃឡង់ដោយឆ្លងកាត់ ស្រុកជ័យសែន ស្រុករវៀង ខេត្តព្រះវិហារ តាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ ខេត្តកំពង់ធំ។ ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានរិះគន់ចំពោះអាជ្ញាធរស្រុកថា អសមត្ថភាពក្នុងការបង្រា្កប…
