ដឹកគ្រឿងចក្រខុសបច្ចេកទេសធ្លាក់ផ្លូវរបួសស្រាលបីនាក់នៅមណ្ឌលគិរី
ដោយៈ ចាន់បុត្រ មណ្ឌលគិរីៈមនុស្សបីនាក់រងរបួសស្រាលក្នុងគ្រោះថ្នាក់រថយន្តដឹកគ្រឿងចក្រធ្លាក់ចេញពីផ្លូវត្រង់ចំណុចអូរងើយតាមបណ្តោយផ្លូវជាតិលេខ៧៦ស្ថិតក្នុង ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីវេលាទាបភ្លឺថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។ តាមការបំភ្លឺពីសមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះជាប់ក្នុងរថយន្តថា មូលហេតុនៃគ្រោះថ្នាក់នេះគឺបើកបរខុសប ច្ចេកទេសបុកលេខមិនចូល ហើយជាន់ហ្វ្រាំងក៍មិនស៊ីនិងមានដឹកអាប៊ុលរុញដីមួយគ្រឿងផងនោះក៍ធ្លាក់ចេញ ពីផ្លូវក្រឡាប់តែម្តង។ រថយន្ដនេះម៉ាកកូរេចំណុះបីតោនពណ៌សពាក់ស្លាកលេខ ភ្នំពេញ ៣c-៥៣៦៣។ អ្នកបើក បរឈ្មោះ…
