បុរសម្នាក់បណ្តើរឆ្កែរកសត្វក្នុងព្រៃជួបពស់វែករនាមស្ទុះចាប់ត្រូវក៍ពស់ចឹកស្លាប់
ដោយៈ ម្លូព្រៃ ព្រះវិហារៈ បុរសម្នាក់បានបណ្ដើរឆ្កែក្នុងព្រៃតែឯងស្រាប់តែប្រទះឃើញពស់វែករនាមមួយក្បាលយ៉ាងធំមានប្រវែងជាង៣ម៉ែត្រ ទម្ងន់ជាង១០គីឡូក្រាម ក៍ស្ទុះទៅចាប់ដោយមិនខ្លាចញញើតឡើយតែជាអកុសលត្រូវពស់នោះបកមកខាំចំជើងឆ្វេងបណ្តាលឱ្យស្លាប់តាមផ្លូវ។ ករណីនេះកើតឡើងលើខ្នងភ្នំត្បែងស្ថិតក្នុង ភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមិថុនា នេះថា ជនដែលពស់ចឹកស្លាប់មានឈ្មោះ យាម តាក់…
