ដោយៈ ម្លូព្រៃ ខេត្តព្រះវិហារៈសមត្ថកិច្ចមួយចំនួនបានលក់ឧត្តមគតិឩ្យឈ្មួញភ្លេចអស់តួរនាទីកាតព្វកិច្ចរបស់ខ្លួនជាអ្នកការពារ ថែរក្សាសម្បត្តិធនធានធម្មជាតិបណ្ដោយឩ្យឈ្មួញដាក់ថ្នាំបន្ទន់ចិត្តរហូតជាប់ត្រកៀកងាកខ្លួនមិនរួចដែលជា ឱកាសពពួកឈ្មួញរកស៊ីដឹកជញ្ចូនឈើខុសច្បាប់ដោយសេរីអនាធិបតេយ្យជាទីបំផុត។ យោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅ ស្រុកជ័យសែន ប្រាប់ឩ្យដឹងនៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះថា ជារៀងរាល់យប់មានរថយន្តប្រភេទសាំយ៉ុងកែច្នៃចេញចូលដឹកឈើនៅត្រង់ចំណុច ភូមិធ្មា ភូមិច្រាច់ ភូមិចម្រើន ឃុំធ្មា ស្រុកជ័យសែន ដែលជាតំបន់ស្តុកឈើខុសច្បាប់ និងដឹកជញ្ចូនចេញទៅតាមផ្លូវ ជាតិលេខ៣៤ឆ្លងកាត់មុខទីស្នាក់ការក្រោមក្រសែភ្នែកសមត្ថកិច្ចជាច្រើនស្ថាប័នដូចជា…
អត្ថបទពេញ



