រថយន្តឡិចស៊ីស៥៧០របស់អភិបាលខែត្រមណ្ឌលគិរីបើកបុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឲ្យស្លាប់មនុស្ស​ពីរនាក់នៅនឹងកន្លែង

ដោយៈ អធិបតី ភ្នំពេញៈ​ រថយន្តឡិចស៊ីស៥៧០ សេរីទំនើបជារបស់លោក ថង សាវុន អភិបាល ខែត្រមណ្ឌលគិរី បានបើកបុក ម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឱ្យស្លាប់មនុស្ស​ពីរនាក់នៅនឹងកន្លែង ហើយចំណែកឡានវិញក៍បានធ្លាក់​ចេញពីផ្លូវ ជាតិលេខ៨ចូលក្នុងព្រៃ។ ករណីនេះ​កើតឡើងនៅម៉ោងជាង​១២ថ្ងៃត្រង់​នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១៤៥ និង១៤៦ស្ថិតក្នុង ភូមិពោធិស្រុក…

អត្ថបទពេញ
ជើងខ្លាំងក្លែងឯកសារលក់ដីដែលតែងតែស្ពាយឯកសារដើរប្ដឹងគេឯងគេចខ្លួនមិនចូលជួបប្រជាពលរដ្ឋរងគ្រោះដីធ្លី៣១គ្រសារនៅសាលាស្រុកស្ទឹងហាវឡើយ

ដោយ បាយ៉ង់ថាមស៍ ខែត្រព្រះសីហនុ៖ លោក លឹម ងួន ជើងខ្លាំងខាងក្លែងលិខិតលក់ដី និងស្ពាយឯកសារដើរប្ដឹងគេឯង បានគេចខ្លួនជាលើកទីពីរ មិនចូលជួបទល់មុខជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅសាលាស្រុកស្ទឹងហាវនោះទេ បើទោះជារដ្ឋបាលស្រុកស្ទឺងហាវ បានខិតខំព្យាយាមសម្របសម្រួលរកដំណោះស្រាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋរឿងទំនាស់ដីធ្លីរវាងលោក លឹម ងួន និងប្រជាពលរដ្ឋរងគ្រោះ៣១គ្រួសារ យ៉ាងណាក៏ដោយ ក៏លោក លឹម ងួន មិនបង្ហាញខ្លួនតាមការអញ្ជើញរបស់រដ្ឋបាលស្រុកស្ទឹងហាវឡើយ។…

អត្ថបទពេញ
ឧកញ៉ាតែម្នាក់មានសិទ្ធិកាន់កាប់ដីរដ្ឋ៨៦ហិកតា តែប្រជាពលរដ្ឋម្នាក់ៗកាន់កាប់ដី១ហិកតាមិនបាន តើយុត្តិធម៌ទេ ?

ដោយ បាយ៉ង់ថាមស៍ ខែត្រព្រះសីហនុ៖ លោកស្រី អ៊ុក ចិន្ដា មេធាវីស្ម័គចិត្តការពារក្តីឲ្យប្រជាពលរដ្ឋរងគ្រោះដីធ្លី ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ បានមានប្រសាសន៍លើកឡើងចាក់ចំក្រអៅបេះដូងប្រជាពលរដ្ឋថា «ឧកញ៉ាម្នាក់ គាត់មានសិទ្ធិកាន់កាប់ដីរដ្ឋរហូតដល់៨៦ហិកតានៅមិនទាន់គ្រប់គ្រាន់ទៀត ហើយចុះប្រជាពលរដ្ឋម្នាក់ៗមិនអាចមានសិទ្ធិកាន់កាប់ដីរដ្ឋមួយហិកតាបានផងទេឬ?» ។ លោកស្រីបានលើកឡើងដូច្នេះនៅមុខសាលាឃុំរាម នាព្រឹកថ្ងៃទី១៤ កញ្ញា ២០២២…

អត្ថបទពេញ
ចាប់ឈើបានជាង១៥៥ដុំនៅស្រុករវៀងខណៈឈ្មួញត្រៀមដឹកចេញក្រៅ

ដោយៈ ម្លូព្រៃ ព្រះវិហារៈ ឈើប្រណិតប្រមាណជាង១៥៥ដុំខណៈឈ្មួញយកមកស្តុកទុកត្រៀមដឹកជញ្ជូនចេញក្រៅទៅបណ្តា ខែត្រផ្សេងត្រូវបានកម្លាំងជំនាញបង្រ្កាបទាន់ពេលវេលាស្ថិតនៅ ស្រុករវៀង ខែត្រព្រះវិហារ។ នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំកម្លាំងចម្រុះសហការជាមួយ អាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍ បានចុះរឹប អូសឈើខុសច្បាប់ដែលឈ្មួញយកមករក្សាទុកដើម្បីត្រៀមដឹកជញ្ជូនចេញទៅក្រៅ។ កិច្ចប្រតិបត្តិការនេះធ្វើ ឡើងនៅ ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខែត្រព្រះវិហារ កាលពីថ្ងៃទី៧…

អត្ថបទពេញ
គណៈប្រតិភូជាតិនិងអន្តរជាតិជាង១០០នាក់បានមកទស្សនា ប្រាសាទកោះកេរ ខែត្រព្រះវិហារ

ដោយៈ ម្លូព្រៃ ព្រះវិហារៈ គណៈប្រតិភូជាតិ និងអន្តរជាតិ ប្រមាណ១០០នាក់បានមកទស្សនារម្មណីដ្ឋានវប្បធម៌ ប្រាសាទ កោះកេរ រូបតំណាង ព្រះស្កន្ទកុមារ រួមទាំងប្រាសាទនានាជាច្រើនទៀតស្ថិតនៅក្នុងបរិវេណ ប្រាសាទកោះកេរ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ច និងការទស្សនា ប្រាសាទកោះកេរ នាពេលនេះត្រូវបានឲ្យដឹងថា បានរៀបចំឡើងដោយ…

អត្ថបទពេញ
ជើងខ្លាំងខាងស្ពាយឯកសារដើរប្ដឹងគេឯងថាប្រើឯកសារក្លែងក្លាយពេលនេះត្រូវពលរដ្ឋរងគ្រោះដីធ្លី៣១គ្រួសារប្ដឹងពីបទយកឈ្មោះពួកគាត់ទៅក្លែងបន្លំលក់ដីឱ្យអ្នកដទៃឬអាចថាក្លែងឯកសារជាសាធារណៈ

ដោយៈ បាយ៉ង់ថាមស៍ ព្រះសីហនុៈ លោក លឹម ងួន អ្នកដែលតែងតែស្ពាយឯកសារដើរប្ដឹងគេឯងថា ប្រើឯកសារក្លែងក្លាយ ពេលនេះ ត្រូវពលរដ្ឋរងគ្រោះដីធ្លី៣១គ្រួសាររស់នៅ ឃុំកែវផុស ឃុំអូរត្រេះ និង ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខែត្រព្រះ សីហនុ ប្ដឹងលោក លឹម ងួន…

អត្ថបទពេញ