ដោយៈ យក្សឡោម រតនគិរី: ក្រុមថៅកែរកស៊ីត្បូង បានខ្ចីដៃឱ្យកម្មករជីកយករ៉ែត្បូងដោយខុសច្បាប់ជាច្រើនកន្លែង ដើម្បីយកមកលក់ឱ្យខ្លួន ស្ថិតនៅ ស្រុកបរកែវ ខែត្ររតនគិរី ដែលគេសង្ស័យថា សមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដីបើកភ្លើងខៀវឱ្យទើបពួកគេហ៊ានធ្វើយ៉ាងដូច្នេះ។ វាមិនខុសនឹងពាក្យខ្មែរលើកឡើងថា « ខ្មោចស្រុកឱ្យដៃទើបខ្មោចព្រៃវាហ៊ាន »។ មន្ត្រីមូលដ្ឋានម្នាក់បានឲ្យដឹងថា មានក្រុមកុងសែជាច្រើននាក់បានប្រកបរបរជីករ៉ែត្បូងធ្វើអាជីវកម្មបែបអនាធិបតេយ្យដោយខ្ចីដៃប្រជាពលរដ្ឋឲ្យជីកកកាយដីយករ៉ែត្បូងក្នុងរណ្ដៅជ្រៅៗជាច្រើនម៉ែត្រ ដែលវាប្រថុយនឹងគ្រោះថ្នាក់បំផុតដល់អាយុជីវិតដើម្បីរកត្បូងលក់ឲ្យពួកគេ។ ថ្មីៗនេះគេសង្កេតឃើញនៅក្នុងបរិវេណដីចម្ការកៅស៊ូឈ្មោះ…
អត្ថបទពេញ